គ្រឿងផ្សំសុទ្ធតែត្រូវបានសម្រិតសម្រាំង និង មានប្រភពច្បាស់លាស់ ដើម្បីសុវត្ថិភាពចំណីអាហារ និង ធានាបាននូវរសជាតិដើម រសជាតិឆ្ងាញ់
នំប៉ាវគ្រប់ប្រភេទ ត្រូវបានផលិតជាទៀងទាត់រាល់ថ្ងៃ និង ទុកដាក់ប្រកបដោយស្តង់ដា ដើម្បីធានាបាននូវគុណភាព ដោយគ្មានសារធាតុរក្សាទុក។
យើងផ្គង់ផ្គង់ទៅដល់ដៃអតិថិជន តាមរយៈដៃគូរដឹកជញ្ជូនដែលមានការទទួលខុសត្រូវ ហើយការរៀបចំដឹកជញ្ជូនត្រូវតែមានអនាម័យ និង យកចិត្តទុកដាក់ដើម្បីធានាបាននីូវសុវត្ថិភាព។
សិប្បកម្មនំប៉ាវហុងកុង ត្រូវបានបង្កើតឡើងដោយស្ថាបនិកជាជនជាតិខ្មែរ ហើយឈ្មោះនំប៉ាវហុងកុង ត្រូវបានជ្រើសរើសដោយសារតែរសជាតិនិងរូបមន្តគឺមានប្រភពពីហុងកុង។ សិប្បកម្មនំប៉ាវហុងកុង មានទីតាំងនៅទីក្រុងភ្នំពេញ ដែលជាឆន្ទៈរបស់ស្ថាបនិកដើម្បីលើកស្ទួយវិស័យផលិតចំណីអាហារ បង្កើតឳកាសការងារ លើកស្ទួយពលកម្មក្នុងស្រុក ជួយដល់កសិផលខ្មែរដែលពិបាករកទីផ្សារ និងរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងវិស័យSMEឲ្យរឹងមាំ។
គុណភាពផលិតផល ត្រូវតែមានគុណភាព ដោយជ្រើសរើសគ្រឿងផ្សំដែលមានគុណភាពខ្ពស់ មានប្រភពច្បាស់លាស់ និងផលិតថ្មីជារៀងរាល់ថ្ងៃ ដើម្បីធានាបានផលិតផលដែលមានគុណភាព និង រសជាតិឆ្ងាញ់ ព្រមទាំងសង្វាក់នៃការផ្គត់ផ្គង់ដែលគ្មានឧបសគ្គ។ យើងមិនត្រឹមតែផលិតនំប៉ាវប៉ុណ្ណោះទេ ប៉ុន្តែយើងខិតខំបង្កើតបទពិសោធន៍ដ៏ល្អសម្រាប់អតិថិជនគ្រប់រូប តាមរយៈផលិតផលដែលមានគុណភាព និងសេវាកម្មប្រកបដោយវិជ្ជាជីវៈ។ ការពេញចិត្ត និងទំនុកចិត្តរបស់អតិថិជន គឺជាកម្លាំងចិត្តដែលជំរុញឱ្យយើងបន្តអភិវឌ្ឍ និងរក្សាគុណភាពដ៏ល្អបំផុតជានិច្ច។
ការបរិភោគអាហារដែលមានសុខភាពល្អ
ដំណើរកម្សាន្ដក្រុមហ៊ុន
ព្រឹត្តិការណ៍របស់ក្រុមហ៊ុន
ព្រឹត្តិការណ៍របស់ក្រុមហ៊ុន
activies
ដំណើរកម្សាន្តរបស់ក្រុមហ៊ុន